កិច្ចប្រជុំប្រចាំត្រីមាសទី ២ ឆ្នាំ ២០២៦
នៅថ្ងែទី18 ខែកក្កដា ឆ្នាំ 2026 ក្រុមការងារ SPBM បានរៀបចំកិច្ចប្រជុំពិភាក្សាពីសមិទ្ធផលប្រចាំត្រីមាសទី2 និងផែនការសម្រាប់ត្រីមាសទី3 ឆ្នាំ 2026។
នៅថ្ងែទី18 ខែកក្កដា ឆ្នាំ 2026 ក្រុមការងារ SPBM បានរៀបចំកិច្ចប្រជុំពិភាក្សាពីសមិទ្ធផលប្រចាំត្រីមាសទី2 និងផែនការសម្រាប់ត្រីមាសទី3 ឆ្នាំ 2026។
អគារ GIA បានធ្វើការហ្វឹកហាត់ជម្លៀសអគ្គិភ័យ សម្រាប់អតិថិជនទាំងអស់ក្នុងអគារបានយ៉ាងជោគជ័យនៅថ្ងៃសុក្រ ទី១៩ ខែមិថុនា ឆ្នាំ ២០២៦ នេះ។ ក្រុមហ៊ុន SPBM ដែលគ្រប់គ្រងអគារ GIA នឹងធ្វើការហ្វឹកហាត់ជម្លៀសអគ្គិភ័យជាទៀងទាត់រៀងរាល់ឆ្នាំ។ សូមអរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អពីអតិថិជនយើងខ្ញុំទាំងអស់នៅក្នុងការហ្វឹកហាត់សាកល្បងនេះ។
កម្មវិធី "ផ្តល់ឈាម សង្គ្រោះជីវិត" ប្រមូលបានឈាម 414 សាក់ ពីអ្នកចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត។ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រុមហ៊ុន DKSH Cambodia, KPMG Cambodia, Delivery Hero (Cambodia) Co., Ltd. (foodpanda Cambodia), AEON Specialized Bank (Cambodia) Plc., Moore Cambodiaនិង អង្គការទស្សនៈពិភពលោកប្រចាំនៅកម្ពុជា សម្រាប់កិច្ចសហប្រតិបត្តិការ និងការប្តេជ្ញាចិត្តក្នុងការរៀបចំកម្មវិធីឲ្យទទួលបានជោគជ័យ។ សូមអរគុណដល់សប្បុរសជនទាំងអស់ដែលបានមកចូលរួមបរិច្ចាគឈាមយ៉ាងច្រើនកុះករ។
GIA Hiking & Walking Club បានធ្វើដំណើរទៅកាន់ ភ្នំឱរ៉ាល់ ដែលជាកំពូលភ្នំខ្ពស់ជាងគេនៅប្រទេសកម្ពុជា ស្ថិតក្នុងជួរភ្នំក្រវាញ។ ដំណើរកម្សាន្តនេះបាន ជំរុញដល់ការរស់នៅប្រកបដោយសុខភាពល្អ បានបង្កើតអនុស្សាវរីយ៍ល្អៗជាមួយគ្នា និងជួយលើកកម្ពស់សហគមន៍អេកូទេសចរណ៍ តាមរយៈការប្រើប្រាស់សេវាកម្មនៅក្នុងស្រុកផងដែរ។
នៅថ្ងែទី11 ខែមេសា ឆ្នាំ 2026 ក្រុមការងារ SPBM បានរៀបចំកិច្ចប្រជុំពិភាក្សាពីសមិទ្ធផលប្រចាំត្រីមាសទី1 និងផែនការសម្រាប់ត្រីមាសទី2 ឆ្នាំ 2026។
យើងខ្ញុំសូមអរគុណយ៉ាងជ្រាលជ្រៅដែលទទួលបានការចូលរួមពីសំណាក់គ្រួសារ GIA ទាំងអស់គ្នាយ៉ាងច្រើនកុះករ ក្នុងឱកាសអបអរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
សូមអរគុណដល់បងៗ ទាំងអស់គ្នាសម្រាប់ការចូលរួម នៅថ្ងៃនេះ ក្នុងកម្មវិធីក្រឡុកជូនអូនៗ ម្តងមើល! 💐 យើងខ្ញុំពិតជាមានក្ដីសោមនស្សរីករាយនូវវត្តមានរបស់បងៗ ហើយសូមបងៗមានអនុស្សាវរីយ៍ល្អៗជាមួយគ្នា។✨❤️
សូមអរគុណដល់សំណាក់គ្រួសារ GIA ទាំងអស់គ្នាសម្រាប់ការចូលរួមដ៏ច្រើនលើសលប់ និងកំលាំងថាមពលដ៏អស្ចារ្យរបស់បងៗ នៅក្នុងកម្មវិធីក្រឡុកផ្អើលភូមិនេះ! ✨❤️ សូមចូលរួមអបអរសាទរដល់អ្នកឈ្នះរង្វាន់ទាំង 13 រូបរបស់យើងផងដែរ!🎉🎉🎉
នៅថ្ងែទី24 ខែមករា ឆ្នាំ 2026 ក្រុមការងារ SPBM បានរៀបចំកិច្ចប្រជុំពិភាក្សាពីសមិទ្ធផលប្រចាំត្រីមាសទី4 និងផែនការសម្រាប់ត្រីមាសទី1 ឆ្នាំ 2026។
សូមអរគុណបងៗដែលបានចូលរួមយ៉ាងច្រើនកុះករក្នុងកម្មវិធីក្រឡុកផ្អើលភូមិ។ ពិតជារំភើប និងសប្បាយរីករាយមែនទែន និងមានទាំងរង្វាន់យ៉ាងច្រើនផងដែរ។ ជួបគ្នាម្តងទៀតនៅថ្ងៃចាប់រង្វាន់ធំ ១៩ ធ្នូ ២០២៥។
នៅថ្ងែទី១១ ខែតុលា ឆ្នាំ២០២៥ ក្រុមការងារ អេសភី ប៊ីលឌីង មេនេចមិន បានរៀបចំកិច្ចប្រជុំពិភាក្សាពីសមិទ្ធផលប្រចាំត្រីមាសទី៣ និងផែនការសម្រាប់ត្រីមាសទី៤ ក្នុងឆ្នាំ ២០២៥។
នៅខែតុលា ឆ្នាំ២០២៥ ក្រុមហ៊ុនអេសភី ប៊ីលឌីង មេនេចមុិន បានរៀបចំដំណើរកម្សាន្តប្រចាំឆ្នាំទៅខេត្តកំពង់សោមប្រកបដោយជោគជ័យសម្រាប់បុគ្គលិកក្រុមហ៊ុន។ ក្រុមហ៊ុន ក៏ដូចជាថ្នាក់ដឹកនាំតែងតែលេីកទឹកចិត្ត និងទទួលស្គាល់នូវការខិតខំប្រឹងប្រែងរបស់បុគ្គលិកទាំងអស់គ្នាជានិច្ច។
នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ អគារ GIA បានប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ។ យើងខ្ញុំសូមអរគុណយ៉ាងជ្រាលជ្រៅដែលទទួលបានការចូលរួមពីសំណាក់គ្រួសារ GIA យ៉ាងច្រើនកុះករ។
នៅថ្ងែទី១៩ ខែកក្កដា ឆ្នាំ២០២៥ ក្រុមការងារ អេសភី ប៊ីលឌីង មេនេចមិន បានរៀបចំកិច្ចប្រជុំពិភាក្សាពីសមិទ្ធផលប្រចាំត្រីមាសទី២ និងផែនការសម្រាប់ត្រីមាសទី៣ ក្នុងឆ្នាំ ២០២៥។
កម្មវិធី "ផ្តល់ឈាម សង្គ្រោះជីវិត" ប្រមូលបានឈាម ៤៤៣ ប្លោក ពីអ្នកចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត។ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រុមហ៊ុន DKSH Cambodia, KPMG Cambodia, AIA Cambodia, Delivery Hero Cambodia (foodpanda), AEON Specialized Bank Cambodia និងអង្គការ World Vision International Cambodia សម្រាប់កិច្ចសហប្រតិបត្តិការ និងការប្តេជ្ញាចិត្តក្នុងការរៀបចំកម្មវិធីឲ្យទទួលបានជោគជ័យ។ សូមអរគុណដល់សប្បុរសជនទាំងអស់ដែលបានមកចូលរួមបរិច្ចាគឈាមយ៉ាងច្រើនកុះករ។
នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥ អគារ GIA បានរៀបចំកម្មវិធីញញឹមយកសំណាង ដើម្បីជំរុញនិងលើកទឹកចិត្តភ្ញៀវឱ្យញញឹមដើម្បីបង្កបរិយាកាសសប្បាយរីករាយនៅកន្លែងធ្វើការ។ យើងខ្ញុំសូមអរគុណយ៉ាងជ្រាលជ្រៅដែលទទួលបានការចូលរួមពីសំណាក់គ្រួសារ GIA យ៉ាងច្រើនកុះករ។
នៅថ្ងែទី១៣ ខែមេសា ឆ្នាំ២០២៥ ក្រុមហ៊ុនអេសភី ប៊ីលឌីង មេនេចមុិន បានរៀបចំដំណើរកម្សាន្តប្រកបដោយជោគជ័យសម្រាប់បុគ្គលិកឆ្នើមប្រចាំឆ្នាំ 2024។ ក្រុមហ៊ុន ក៏ដូចជាថ្នាក់ដឹកនាំតែងតែលេីកទឹកចិត្ត និងទទួលស្គាល់នូវការខិតខំប្រឹងប្រែងរបស់បុគ្គលិកទាំងអស់គ្នាជានិច្ច។
នៅថ្ងែទី ០៥ ខែមេសា ឆ្នាំ ២០២៥ ក្រុមការងារ អេសភី ប៊ីលឌីង មេនេចមិន បានរៀបចំកិច្ចប្រជុំពិភាក្សាពីសមិទ្ធផលប្រចាំត្រីមាសទី១ និងផែនការសម្រាប់ត្រីមាសទី២ ក្នុងឆ្នាំ ២០២៥។
យើងខ្ញុំសូមអរគុណយ៉ាងជ្រាលជ្រៅដែលទទួលបានការចូលរួមពីសំណាក់គ្រួសារ GIA យ៉ាងច្រើនកុះករ។
អរគុណបងៗ ដែលស្រលាញ់GIA❤️ យើងខ្ញុំសូមអរគុណយ៉ាងជ្រាលជ្រៅដែលទទួលបានការចូលរួមពីសំណាក់គ្រួសារ GIA យ៉ាងច្រើនកុះករ។
រីករាយពិធីបុណ្យចូលឆ្នាំចិន 🎉🎉🎉 យើងខ្ញុំសូមអរគុណយ៉ាងជ្រាលជ្រៅដែលទទួលបានការចូលរួមពីសំណាក់គ្រួសារ GIA យ៉ាងច្រើនកុះករ។