កិច្ចប្រជុំប្រចាំត្រីមាសទី ២ ឆ្នាំ ២០២៦
នៅថ្ងែទី18 ខែកក្កដា ឆ្នាំ 2026 ក្រុមការងារ SPBM បានរៀបចំកិច្ចប្រជុំពិភាក្សាពីសមិទ្ធផលប្រចាំត្រីមាសទី2 និងផែនការសម្រាប់ត្រីមាសទី3 ឆ្នាំ 2026។
នៅថ្ងែទី18 ខែកក្កដា ឆ្នាំ 2026 ក្រុមការងារ SPBM បានរៀបចំកិច្ចប្រជុំពិភាក្សាពីសមិទ្ធផលប្រចាំត្រីមាសទី2 និងផែនការសម្រាប់ត្រីមាសទី3 ឆ្នាំ 2026។
អគារ GIA បានធ្វើការហ្វឹកហាត់ជម្លៀសអគ្គិភ័យ សម្រាប់អតិថិជនទាំងអស់ក្នុងអគារបានយ៉ាងជោគជ័យនៅថ្ងៃសុក្រ ទី១៩ ខែមិថុនា ឆ្នាំ ២០២៦ នេះ។ ក្រុមហ៊ុន SPBM ដែលគ្រប់គ្រងអគារ GIA នឹងធ្វើការហ្វឹកហាត់ជម្លៀសអគ្គិភ័យជាទៀងទាត់រៀងរាល់ឆ្នាំ។ សូមអរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អពីអតិថិជនយើងខ្ញុំទាំងអស់នៅក្នុងការហ្វឹកហាត់សាកល្បងនេះ។
កម្មវិធី "ផ្តល់ឈាម សង្គ្រោះជីវិត" ប្រមូលបានឈាម 414 សាក់ ពីអ្នកចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត។ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រុមហ៊ុន DKSH Cambodia, KPMG Cambodia, Delivery Hero (Cambodia) Co., Ltd. (foodpanda Cambodia), AEON Specialized Bank (Cambodia) Plc., Moore Cambodiaនិង អង្គការទស្សនៈពិភពលោកប្រចាំនៅកម្ពុជា សម្រាប់កិច្ចសហប្រតិបត្តិការ និងការប្តេជ្ញាចិត្តក្នុងការរៀបចំកម្មវិធីឲ្យទទួលបានជោគជ័យ។ សូមអរគុណដល់សប្បុរសជនទាំងអស់ដែលបានមកចូលរួមបរិច្ចាគឈាមយ៉ាងច្រើនកុះករ។
GIA Hiking & Walking Club បានធ្វើដំណើរទៅកាន់ ភ្នំឱរ៉ាល់ ដែលជាកំពូលភ្នំខ្ពស់ជាងគេនៅប្រទេសកម្ពុជា ស្ថិតក្នុងជួរភ្នំក្រវាញ។ ដំណើរកម្សាន្តនេះបាន ជំរុញដល់ការរស់នៅប្រកបដោយសុខភាពល្អ បានបង្កើតអនុស្សាវរីយ៍ល្អៗជាមួយគ្នា និងជួយលើកកម្ពស់សហគមន៍អេកូទេសចរណ៍ តាមរយៈការប្រើប្រាស់សេវាកម្មនៅក្នុងស្រុកផងដែរ។
នៅថ្ងែទី11 ខែមេសា ឆ្នាំ 2026 ក្រុមការងារ SPBM បានរៀបចំកិច្ចប្រជុំពិភាក្សាពីសមិទ្ធផលប្រចាំត្រីមាសទី1 និងផែនការសម្រាប់ត្រីមាសទី2 ឆ្នាំ 2026។
យើងខ្ញុំសូមអរគុណយ៉ាងជ្រាលជ្រៅដែលទទួលបានការចូលរួមពីសំណាក់គ្រួសារ GIA ទាំងអស់គ្នាយ៉ាងច្រើនកុះករ ក្នុងឱកាសអបអរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
សូមអរគុណដល់បងៗ ទាំងអស់គ្នាសម្រាប់ការចូលរួម នៅថ្ងៃនេះ ក្នុងកម្មវិធីក្រឡុកជូនអូនៗ ម្តងមើល! 💐 យើងខ្ញុំពិតជាមានក្ដីសោមនស្សរីករាយនូវវត្តមានរបស់បងៗ ហើយសូមបងៗមានអនុស្សាវរីយ៍ល្អៗជាមួយគ្នា។✨❤️
សូមអរគុណដល់សំណាក់គ្រួសារ GIA ទាំងអស់គ្នាសម្រាប់ការចូលរួមដ៏ច្រើនលើសលប់ និងកំលាំងថាមពលដ៏អស្ចារ្យរបស់បងៗ នៅក្នុងកម្មវិធីក្រឡុកផ្អើលភូមិនេះ! ✨❤️ សូមចូលរួមអបអរសាទរដល់អ្នកឈ្នះរង្វាន់ទាំង 13 រូបរបស់យើងផងដែរ!🎉🎉🎉
នៅថ្ងែទី24 ខែមករា ឆ្នាំ 2026 ក្រុមការងារ SPBM បានរៀបចំកិច្ចប្រជុំពិភាក្សាពីសមិទ្ធផលប្រចាំត្រីមាសទី4 និងផែនការសម្រាប់ត្រីមាសទី1 ឆ្នាំ 2026។