កិច្ចប្រជុំប្រចាំត្រីមាសទី ៣ ឆ្នាំ ២០២៦
On 24th October 2026, the SPBM team conducted their quarterly meeting to…
យើងបានកសាងអាជីវកម្មដោយផ្អែកលើមូលដ្ឋានគ្រឹះនៃទំនុកចិត្ត ភាព ស្មោះត្រង់ និងភាពក្លៀវក្លា អត់ធ្មត់ដើម្បីឈានទៅរកភាពជោគជ័យ។ គ្រប់គម្រោងរបស់ពួកយើងសុទ្ធតែឆ្លុះបញ្ចាំងភាពប្តេជ្ញាចិត្តក្នុងការផ្តល់ ជូននូវសំណង់អគារកម្រិតល្អដាច់គេ និងសេវាកម្មលំដាប់ផ្កាយ ៥ ។
យើងមិនដែលមើលរំលងនូវគុណភាពការងារ និងការប្តេជ្ញាចិត្តចំពោះ ពេលវេលាដែលបានកំណត់ឡើយ។ ពួកយើងបានបង្កើតនូវក្រុមការងារ ដែលបណ្តុំទៅដោយអ្នកជំនាញជាតិ និងអន្តរជាតិ ដើម្បីធានាថាយើង សម្រេចលទ្ធផលលើសពីការរំពឹងទុករបស់វិនិយោគិន និងអតិថិជន។
ពួកយើងមានជំនឿចិត្តយ៉ាងមុតមាំថាគ្មានអ្វីដែលមិនអាចទៅរួចនោះទេ។
នាយិកា
អេសភី ប៊ីលឌីង មេនេចមុិន ឯ.ក

យើងមានមោទនភាពក្នុងនាមជាក្រុមហ៊ុនរបស់ខ្មែរ ១០០% ដែលដឹកនាំដោយក្រុមការងារដែលមានបទពិសោធន៍ខ្ពស់ ប្រតិបត្តិតាមស្តង់ដារសេវាកម្មអន្តរជាតិ។ យើងមានឯកទេសក្នុងការផ្តល់នូវដំណោះស្រាយគ្រប់គ្រងអចលនទ្រព្យដ៏ទូលំទូលាយដែលធានាបាននូវផាសុកភាព សុវត្ថិភាព និងសន្តិភាពផ្លូវចិត្តពិសេសសម្រាប់អតិថិជនរបស់យើង។
បច្ចុប្បន្នក្រុមហ៊ុនគ្រប់គ្រងអគារខ្ពស់ក្នុងរាជធានីភ្នំពេញ រួមទាំងអគារ GIA ផងដែរ។
អភិក្រមរបស់យើង បានចាក់ឬសយ៉ាងជ្រៅទៅលើនវានុវត្តន៍ និងការបេ្តជ្ញាចិត្តឆ្ពោះទៅរកឧត្តមភាព។ យើងឈានទៅមុខមួយកម្រិតទៀតពីវិធីសាស្ត្រធម្មតា ដោយបង្ហាញគំនិតផ្តួចផ្តើមថ្មីៗ ដែលត្រូវបានរចនាឡើងដើម្បីផ្តល់នូវសេវាកម្ម ល្អបំផុតលំដាប់សណ្ឋាគារផ្កាយប្រាំ ។ ទន្ទឹមនឹងនេះ យើងផ្តល់អាទិភាពដល់សុខុមាលភាពផ្លូវចិត្ត និងផ្លូវកាយរបស់អតិថិជន។ ជារៀងរាល់ថ្ងៃ ពួកយើងមានមោទនភាពក្នុងការលើកស្ទួយវប្បធម៌ខ្មែរ ខណៈពេលដែលប្រតិបត្តិការរបស់យើងស្របតាមស្តង់ដារអន្តរជាតិ។
On 24th October 2026, the SPBM team conducted their quarterly meeting to…
On 18th July 2026, the SPBM team conducted their quarterly meeting to…
អគារ GIA បានធ្វើការហ្វឹកហាត់ជម្លៀសអគ្គិភ័យ សម្រាប់អតិថិជនទាំងអស់ក្នុងអគារបានយ៉ាងជោគជ័យ...
កម្មវិធី "ផ្តល់ឈាម សង្គ្រោះជីវិត" ប្រមូលបានឈាម 414 សាក់ ពីអ្នកចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត...
GIA Hiking & Walking Club បានធ្វើដំណើរទៅកាន់ ភ្នំឱរ៉ាល់ ដែលជាកំពូលភ្នំខ្ពស់ជាងគេនៅប្រទេសកម្ពុជា...
នៅថ្ងែទី11 ខែមេសា ឆ្នាំ 2026 ក្រុមការងារ SPBM បានរៀបចំកិច្ចប្រជុំ...