ដំណើរកម្សាន្តទៅកាន់ ភ្នំឱរ៉ាល់
GIA Hiking & Walking Club បានធ្វើដំណើរទៅកាន់ ភ្នំឱរ៉ាល់ ដែលជាកំពូលភ្នំខ្ពស់ជាងគេនៅប្រទេសកម្ពុជា ស្ថិតក្នុងជួរភ្នំក្រវាញ។ ដំណើរកម្សាន្តនេះបាន ជំរុញដល់ការរស់នៅប្រកបដោយសុខភាពល្អ បានបង្កើតអនុស្សាវរីយ៍ល្អៗជាមួយគ្នា និងជួយលើកកម្ពស់សហគមន៍អេកូទេសចរណ៍ តាមរយៈការប្រើប្រាស់សេវាកម្មនៅក្នុងស្រុកផងដែរ។


