នៅ អេសភី ប៊ីលឌីង មេនេចមិន យើងបង្កើតបរិយាកាសការងារដែលផ្តល់នូវការលើកទឹកចិត្តដល់និយោជិត ជាមួយនឹងប្រាក់ខែប្រកួតប្រជែង អត្ថប្រយោជន៍ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស.) និងការគាំទ្រពេញលេញលើគ្រប់ទិដ្ឋភាពនៃអាជីពការងារ។ ការប្តេជ្ញាចិត្តរបស់យើងចំពោះការរីកចម្រើនរួមមាន ឱកាសសិក្សាយ៉ាងសម្បូរបែប និងការអភិវឌ្ឍអាជីព រួមទាំងសកម្មភាពកសាងក្រុមដើម្បីពង្រឹងវប្បធម៌សហការរបស់យើង។
អេសភី ប៊ីលឌីង មេនេចមិន គឺជាកន្លែងធ្វើការដ៏ល្អសម្រាប់អ្នកដែលចង់បង្កើនសមត្ថភាពឲ្យកាន់តែខ្លាំង និងឈានដល់គោលដៅរបស់ពួកគេ។

