កម្មវិធីក្រឡុកផ្អើលភូមិ
សូមអរគុណដល់សំណាក់គ្រួសារ GIA ទាំងអស់គ្នាសម្រាប់ការចូលរួមដ៏ច្រើនលើសលប់ និងកំលាំងថាមពលដ៏អស្ចារ្យរបស់បងៗ នៅក្នុងកម្មវិធីក្រឡុកផ្អើលភូមិនេះ! ✨❤️ សូមចូលរួមអបអរសាទរដល់អ្នកឈ្នះរង្វាន់ទាំង 13 រូបរបស់យើងផងដែរ!🎉🎉🎉
សូមអរគុណដល់សំណាក់គ្រួសារ GIA ទាំងអស់គ្នាសម្រាប់ការចូលរួមដ៏ច្រើនលើសលប់ និងកំលាំងថាមពលដ៏អស្ចារ្យរបស់បងៗ នៅក្នុងកម្មវិធីក្រឡុកផ្អើលភូមិនេះ! ✨❤️ សូមចូលរួមអបអរសាទរដល់អ្នកឈ្នះរង្វាន់ទាំង 13 រូបរបស់យើងផងដែរ!🎉🎉🎉
នៅថ្ងែទី24 ខែមករា ឆ្នាំ 2026 ក្រុមការងារ SPBM បានរៀបចំកិច្ចប្រជុំពិភាក្សាពីសមិទ្ធផលប្រចាំត្រីមាសទី4 និងផែនការសម្រាប់ត្រីមាសទី1 ឆ្នាំ 2026។
សូមអរគុណបងៗដែលបានចូលរួមយ៉ាងច្រើនកុះករក្នុងកម្មវិធីក្រឡុកផ្អើលភូមិ។ ពិតជារំភើប និងសប្បាយរីករាយមែនទែន និងមានទាំងរង្វាន់យ៉ាងច្រើនផងដែរ។ ជួបគ្នាម្តងទៀតនៅថ្ងៃចាប់រង្វាន់ធំ ១៩ ធ្នូ ២០២៥។
នៅថ្ងែទី១១ ខែតុលា ឆ្នាំ២០២៥ ក្រុមការងារ អេសភី ប៊ីលឌីង មេនេចមិន បានរៀបចំកិច្ចប្រជុំពិភាក្សាពីសមិទ្ធផលប្រចាំត្រីមាសទី៣ និងផែនការសម្រាប់ត្រីមាសទី៤ ក្នុងឆ្នាំ ២០២៥។
នៅខែតុលា ឆ្នាំ២០២៥ ក្រុមហ៊ុនអេសភី ប៊ីលឌីង មេនេចមុិន បានរៀបចំដំណើរកម្សាន្តប្រចាំឆ្នាំទៅខេត្តកំពង់សោមប្រកបដោយជោគជ័យសម្រាប់បុគ្គលិកក្រុមហ៊ុន។ ក្រុមហ៊ុន ក៏ដូចជាថ្នាក់ដឹកនាំតែងតែលេីកទឹកចិត្ត និងទទួលស្គាល់នូវការខិតខំប្រឹងប្រែងរបស់បុគ្គលិកទាំងអស់គ្នាជានិច្ច។
នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ អគារ GIA បានប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ។ យើងខ្ញុំសូមអរគុណយ៉ាងជ្រាលជ្រៅដែលទទួលបានការចូលរួមពីសំណាក់គ្រួសារ GIA យ៉ាងច្រើនកុះករ។
នៅថ្ងែទី១៩ ខែកក្កដា ឆ្នាំ២០២៥ ក្រុមការងារ អេសភី ប៊ីលឌីង មេនេចមិន បានរៀបចំកិច្ចប្រជុំពិភាក្សាពីសមិទ្ធផលប្រចាំត្រីមាសទី២ និងផែនការសម្រាប់ត្រីមាសទី៣ ក្នុងឆ្នាំ ២០២៥។
កម្មវិធី "ផ្តល់ឈាម សង្គ្រោះជីវិត" ប្រមូលបានឈាម ៤៤៣ ប្លោក ពីអ្នកចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត។ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រុមហ៊ុន DKSH Cambodia, KPMG Cambodia, AIA Cambodia, Delivery Hero Cambodia (foodpanda), AEON Specialized Bank Cambodia និងអង្គការ World Vision International Cambodia សម្រាប់កិច្ចសហប្រតិបត្តិការ និងការប្តេជ្ញាចិត្តក្នុងការរៀបចំកម្មវិធីឲ្យទទួលបានជោគជ័យ។ សូមអរគុណដល់សប្បុរសជនទាំងអស់ដែលបានមកចូលរួមបរិច្ចាគឈាមយ៉ាងច្រើនកុះករ។
នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥ អគារ GIA បានរៀបចំកម្មវិធីញញឹមយកសំណាង ដើម្បីជំរុញនិងលើកទឹកចិត្តភ្ញៀវឱ្យញញឹមដើម្បីបង្កបរិយាកាសសប្បាយរីករាយនៅកន្លែងធ្វើការ។ យើងខ្ញុំសូមអរគុណយ៉ាងជ្រាលជ្រៅដែលទទួលបានការចូលរួមពីសំណាក់គ្រួសារ GIA យ៉ាងច្រើនកុះករ។