នៅ អេសភី ប៊ីលឌីង មេនេចមិន យើងខ្ញុំធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងអតិថិជនដើម្បីផ្តល់នូវដំណោះស្រាយដែលស្របនឹងតម្រូវការអាជីវកម្មរបស់គាត់។ ការប្តេជ្ញាចិត្តរបស់យើងខ្ញុំមានដូចជា ការកាត់បន្ថយការប្រើប្រាស់ថាមពល ការផ្តល់ការការពារនិងថែទាំដ៏សកម្ម ការគ្រប់គ្រងគ្រោះអាសន្នប្រកបដោយប្រសិទ្ធភាព និងការផ្តល់ជូននូវលេខទូរស័ព្ទទាក់ទងសម្រាប់ជំនួយបន្ទាន់ដែលអាចទុកចិត្តបាន។ យើងខ្ញុំធានាថាក្រុមការងាររបស់យើងខ្ញុំមានការគ្រាំទ្រយ៉ាងពេញទំហឹងពីដៃគូរសហការ និងទទួលបានការហ្វឹកហាត់ជាប្រចាំទាក់ទងនឹងស្តង់ដារប្រតិបត្តិការ និងគោលការណ៍ណែនាំអំពីសុវត្ថិភាព។
សេវាកម្មជួសជុល និងថែទាំរបស់យើងខ្ញុំរួមមាន៖
- ការត្រួតពិនិត្យស្នាមប្រេះឬផ្នែកធូររលុងរបស់ផ្ទៃអគារ
- ការដាក់ពាក្យស្នើសុំឬការចាត់ចែងជួសជុលសំណង់
- ការដាក់ពាក្យស្នើសុំជួសជុលផ្នែកខាងក្នុង
- ការថែទាំបន្ទះប្តូរ និង ប្រអប់ចែកចាយ
- ការគ្រប់គ្រងអំពូល និងឧបករណ៍បញ្ចូលភ្លើងសាធារណៈ
- ការថែទាំបន្ទះប្តូរ និងប្រអប់ចែកចាយនៅក្នុងបរិវេណកម្មសិទិ្ធរួម
- ម៉ាសុីនភ្លើងបម្រុងពេលអាសន្ន និងគ្រឿងបន្ថែមផ្សេងៗ
- ប្រព័ន្ធការពាររន្ទះ
- អាងទឹកក្រោមដី និងលើអាកាស
- អាងទឹកកខ្វក់ និងអាងទឹកសំណល់
- ប្រដាប់បូមទឹកដក់ ប្រដាប់បូមទឹកសំណល់
- បំពង់ទុយោនៅក្នុងបរិវេណកម្មសិទិ្ធរួម
- នាឡិកាវាស់ទឹកកណ្តាល
- ឧបករណ៍សុវត្ថិភាពអគ្គិភ័យ
- ម៉ូប៊ីនកង្ហារបំពង់បញ្ចេញខ្យល់




