នៅ អេសភី ប៊ីលឌីង មេនេចមិន យើងខ្ញុំទាំងអស់គ្នាប្តេជ្ញាលើកកម្ពស់សុខុមាលភាពរបស់អតិថិជនដោយផ្តល់នូវកន្លែងហាត់ប្រាណ និងអាងហែលទឹកទំនើប។ ការរចនាឡើងស្របទៅតាមចំណូលចិត្តអ្នកហាត់កីឡា។ កន្លែងហាត់ប្រាណរបស់យើងខ្ញុំ ត្រូវបានបំពាក់ដោយឧបករណ៍ទំនើបៗ ដើម្បីបំពេញតម្រូវការរបស់លោកអ្នក។
សេវាកម្មរបស់យើងខ្ញុំត្រូវបានរៀបចំឡើងស្របតាមតម្រូវការ និងជម្រើសផ្សេងៗគ្នា រួមមាន៖
- មនុស្សម្នាក់ (សម្រាប់សមាជិកបង់ ១ ខែម្តង ឬ បង់ ៣ ខែម្តង)
- គ្រួសារចាប់ពី ២-៤ នាក់ (សម្រាប់សមាជិកបង់ ១ ខែម្តង ឬ បង់ ៣ ខែម្តង)
- គ្រួសារចាប់ពី ៥ នាក់ឡើងទៅ (សម្រាប់សមាជិកបង់ ១ ខែម្តង ឬ បង់ ៣ ខែម្តង)
យើងខ្ញុំប្តេជ្ញាផ្តល់នូវបទពិសោធន៍ផ្នែកកាយសម្បទាសម្រាប់អតិថិជនទាំងអស់ ជាមួយនឹងសម្ភារបរិក្ខារដែលត្រៀមរួចជាស្រេចដើម្បីជួយគាំទ្រដល់សុខុមាលភាពរបស់លោកអ្នក។





