សូមថ្លែងអំណរគុណ ដល់លោកនាយកសាលាទាំងអស់ ដែលបានដាក់ស្នើសុំអំណោយ កង់ ព្រមទាំងសម្ភារសិក្សាមកកាន់យើងខ្ញុំ។ ក្រុមការងារបាននាំយកអំណោយចំនួន ៥០០ ទៅប្រគល់ជូនប្អូនៗសិស្សានុសិស្ស សរុបចំនួន ៣៨ សាលា ក្នុងខេត្តចំនួន ៩ ដូចមានក្នុងតារាងភ្ជាប់ខាងក្រោម។

នៅថ្ងៃសុក្រ ទី១១ ខែកក្កដា ឆ្នាំ២០២៥ ក្រុមហ៊ុន អេសភី ប៊ីលឌីង មេនេចមិន បានជូនអំណោយ ៤៦៨ កង់ និងសម្ភារសិក្សាទៅដល់សាលានៅជនបទដាច់ស្រយាល។ សូមចូលរួមអបអរសាទរ ដល់សាលាទាំង ៥៧ ដែលទទួលបានអំណោយកង់ និងសម្ភារសិក្សា។ យើងខ្ញុំនឹងបន្តការបរិច្ចាគទៅសាលានៅជនបទដាច់ស្រយាល នៅពេលខាងមុខទៀត។
នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២៥ ក្រុមហ៊ុន អេសភី ប៊ីលឌីង មេនេចមិន បាននាំយកអំណោយពីសប្បុរសជនដែលបានបរិច្ចាគ ចុះទៅប្រគល់ជូនបងប្អូនអ្នកភូមិក្នុងស្រុកស្នួល ស្ថិតនៅខេត្តក្រចេះ។
យើងខ្ញុំពិតជាអរគុណចំពោះទឹកចិត្តសប្បុរស និងការជួយដ៏សប្បុរសរបស់លោកអ្នក។ ការបរិច្ចាគរបស់លោកអ្នកបាននាំមកនូវស្នាមញញឹមដល់មនុស្សជាច្រើន ដែលកំពុងត្រូវការ។
យើងខ្ញុំសង្ឃឹមថានឹងឃើញការរួមចំណែកបន្តទៀតរបស់លោកអ្នកនាពេលអនាគត ហើយទន្ទឹងរង់ចាំចូលរួមជាមួយគ្នាម្តងទៀតនៅក្នុងការបរិច្ចាគនាពេលខាងមុខនេះ។
អបអរសាទរខួប ៣ ឆ្នាំនៃការបើកដំណើរការរបស់អគារ GIA ក្រុមហ៊ុនបានធ្វើការចែកអំណោយកង់ចំនួន ៥៣៤ កង់និងសម្ភារៈសិក្សាជូនទៅដល់សាលារៀនចំនួន ៦៣ ដែលស្ថិតនៅតាមតំបន់ដាច់ស្រយាលហើយកំពុងជួបការខ្វះខាត។
នៅថ្ងៃសៅរ៍ ទី៣០ ខែមីនា ឆ្នាំ២០២៤ ក្រុមហ៊ុន អេសភី ប៊ីលឌីង មេនេចមិន បាននាំយកអំណោយពីសប្បុរសជនដែលបានបរិច្ចាគ ហើយ ក្រុមហ៊ុន ក៏បានឧបត្ថម្ភបន្ថែមនូវមធ្យោបាយធ្វើដំណើរ ក្នុងការនាំយកកង់ចំនួន ៧៦ និងសម្ភារសិក្សាមួយចំនួនដល់សិស្សានុសិស្សនៅសាលាបឋមសិក្សា ព្រែកត្នោត ក្រុងបូកគោ ក្នុងខេត្តកំពត។
យើងខ្ញុំមានសំណាងណាស់ដែលមានលោកអ្នកជាអតិថិជននៅក្នុងអគាររបស់យើងខ្ញុំ។ សូមអរគុណម្តងទៀតចំពោះជំនួយ ដ៏សប្បុរសរបស់លោកអ្នកហើយយើងទន្ទឹងរង់ចាំការបន្តបរិច្ចាគ របស់លោកអ្នកនៅក្នុងប្រអប់បរិច្ចាគជាមួយគ្នាម្តងទៀតនាពេលខាងមុខនេះ។
នៅថ្ងៃអាទិត្យ ទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០២៣ ក្រុមហ៊ុន អេសភី ប៊ីលឌីង មេនេចមិន បាននាំយកអំណោយពីសប្បុរសជនដែលបានបរិច្ចាគ ហើយ ក្រុមហ៊ុន ក៏បានឧបត្ថម្ភបន្ថែមនូវថវិកា និងសម្ភារសិក្សាមួយចំនួនដល់សិស្សានុសិស្សនៅសាលាបឋមសិក្សា ពូត្រុំថ្មី ក្នុងខេត្តមណ្ឌលគិរី ។
យើងខ្ញុំមានសំណាងណាស់ដែលមានលោកអ្នកជាអតិថិជននៅក្នុងអគាររបស់យើងខ្ញុំ។ សូមអរគុណម្តងទៀតចំពោះជំនួយ ដ៏សប្បុរសរបស់លោកអ្នកហើយយើងទន្ទឹងរង់ចាំការបន្តបរិច្ចាគ របស់លោកអ្នកនៅក្នុងប្រអប់បរិច្ចាគជាមួយគ្នាម្តងទៀតនាពេលខាងមុខនេះ។
នៅថ្ងៃសៅរ៍ ទី ០១ ខែ មេសា ឆ្នាំ ២០២៣ ក្រុមហ៊ុន អេសភី ប៊ីលឌីង មេនេចមិន បាននាំយកអំណោយពីសប្បុរសជនដែលបានបរិច្ចាគ ហើយ ក្រុមហ៊ុន ក៏បានឧបត្ថម្ភបន្ថែមនូវមធ្យោបាយធ្វើដំណើរ ក្នុងការនាំយកកង់ចំនួន ៥០ ព្រមទាំងជួយប្រក់ដំបូលសង្ក័សី និងជួយជាអណ្តូងស្នប់មួយផងដែរ ដល់សិស្សានុសិស្សនៅសាលាបឋមសិក្សាកោះក្ទម្ព ក្នុងខេត្តកំពង់ឆ្នាំង។
យើងខ្ញុំមានសំណាងណាស់ដែលមានលោកអ្នកជាអតិថិជននៅក្នុងអគាររបស់យើងខ្ញុំ។ សូមអរគុណម្តងទៀតចំពោះជំនួយ ដ៏សប្បុរសរបស់លោកអ្នកហើយយើងទន្ទឹងរង់ចាំការបន្តបរិច្ចាគ របស់លោកអ្នកនៅក្នុងប្រអប់បរិច្ចាគជាមួយគ្នាម្តងទៀតនាពេលខាងមុខនេះ។
ក្រុមការងារ អេសភី ប៊ីលឌីង មេនេចមិន មានសេចក្ដីសោមនស្សរីករាយសូមចែករំលែកនូវទិដ្ឋភាពនៃការចែកអំណោយដល់ក្មេងៗសិស្សសាលានៅថ្ងៃ សុក្រ ទី ០៩ ខែ ធ្នូ ឆ្នាំ ២០២២ ស្ថិតនៅ”សាលាដូង”មានទីតាំងស្ថិតនៅលើកំពូលភ្នំគីរីរម្យ ខេត្តកំពង់ស្ពឺ ដែលអំណោយទាំងនេះបានមកពីការបរិច្ចាគអំពីសប្បុរសជនទាំងអស់នៃអគារ GIA រួមជាមួយអំណោយពីក្រុមការងារ អេសភី ប៊ីលឌីង មេនេចមិន ផងដែរ។