យើងមានអានុភាពក្នុងការសាងសង់ និងគ្រប់គ្រង

យើងបានកសាងអាជីវកម្មដោយផ្អែកលើមូលដ្ឋានគ្រឹះនៃទំនុកចិត្ត ភាព ស្មោះត្រង់ និងភាពក្លៀវក្លា អត់ធ្មត់ដើម្បីឈានទៅរកភាពជោគជ័យ។ គ្រប់គម្រោងរបស់ពួកយើងសុទ្ធតែឆ្លុះបញ្ចាំងភាពប្តេជ្ញាចិត្តក្នុងការផ្តល់ ជូននូវសំណង់អគារកម្រិតល្អដាច់គេ និងសេវាកម្មលំដាប់ផ្កាយ ៥ ។

យើងមិនដែលមើលរំលងនូវគុណភាពការងារ និងការប្តេជ្ញាចិត្តចំពោះ ពេលវេលាដែលបានកំណត់ឡើយ។ ពួកយើងបានបង្កើតនូវក្រុមការងារ ដែលបណ្តុំទៅដោយអ្នកជំនាញជាតិ និងអន្តរជាតិ ដើម្បីធានាថាយើង សម្រេចលទ្ធផលលើសពីការរំពឹងទុករបស់វិនិយោគិន​ និងអតិថិជន។

ពួកយើងមានជំនឿចិត្តយ៉ាងមុតមាំថាគ្មានអ្វីដែលមិនអាចទៅរួចនោះទេ។

 

 

នាយិកា

អេសភី ប៊ីលឌីង មេនេចមុិន ឯ.ក

 

អេសភី ប៊ីលឌីង មេនេចមុិន

យើងមានមោទនភាពក្នុងនាមជាក្រុមហ៊ុនរបស់ខ្មែរ ១០០% ដែលដឹកនាំដោយក្រុមការងារដែលមានបទពិសោធន៍ខ្ពស់ ប្រតិបត្តិតាមស្តង់ដារសេវាកម្មអន្តរជាតិ។ យើងមានឯកទេសក្នុងការផ្តល់នូវដំណោះស្រាយគ្រប់គ្រងអចលនទ្រព្យដ៏ទូលំទូលាយដែលធានាបាននូវផាសុកភាព សុវត្ថិភាព និងសន្តិភាពផ្លូវចិត្តពិសេសសម្រាប់អតិថិជនរបស់យើង។

បច្ចុប្បន្នក្រុមហ៊ុនគ្រប់គ្រងអគារខ្ពស់ក្នុងរាជធានីភ្នំពេញ រួមទាំងអគារ GIA ផងដែរ។

អភិក្រមរបស់យើង បានចាក់ឬសយ៉ាងជ្រៅទៅលើនវានុវត្តន៍ និងការបេ្តជ្ញាចិត្តឆ្ពោះទៅរកឧត្តមភាព។ យើងឈានទៅមុខមួយកម្រិតទៀតពីវិធីសាស្ត្រធម្មតា ដោយបង្ហាញគំនិតផ្តួចផ្តើមថ្មីៗ ដែលត្រូវបានរចនាឡើងដើម្បីផ្តល់នូវសេវាកម្ម ល្អបំផុតលំដាប់សណ្ឋាគារផ្កាយប្រាំ ។ ទន្ទឹមនឹងនេះ យើងផ្តល់អាទិភាពដល់សុខុមាលភាពផ្លូវចិត្ត និងផ្លូវកាយរបស់អតិថិជន។ ជារៀងរាល់ថ្ងៃ ពួកយើងមានមោទនភាពក្នុងការលើកស្ទួយវប្បធម៌ខ្មែរ ខណៈពេលដែលប្រតិបត្តិការរបស់យើងស្របតាមស្តង់ដារអន្តរជាតិ។

បន្ទប់ប្រជុំ និងទីតាំងរៀបចំកម្មវិធី

ព័ត៌មានថ្មីៗ